Stress Free
ការស្តាប់ភ្លេង គឺជាវិធីសាស្រ្តមួយសំរាលនូវភាពតានតឹងក្នុងអារម្មណ៍
Leave a comment
បទ៖ កញ្ញាប៉ែតសិបគីឡូ
ចំណងជើង៖ កញ្ញាប៉ែតសិបគីឡូ
ច្រៀងដោយ៖ “…” (ស្រីច្រៀង)
ID: 3443 (ទាញយកបទភ្លេង)
១» សមឬមិនសម រូបរាងក្រមុំខ្ញុំនេះ ក្រមុំពិសេស មិនចេះឈឺផ្តាស់ទេណា
មាឌអូនធំ មិនចាញ់ទេដំរីសា ខ្លាំងអស្ចារ្យ កញ្ញាប៉ែតសិបគីឡូ
២» បើបងបានមុំ ប្រៀបដូចជាឃ្មុំបានផ្កា កុំព្រួយឡើយណា ទៅណាមកណាអូនពរ
មាឌបងស្គម បងព្រមស្រឡាញ់ស្រីល្អ កុំមាត់ក អូនពរបងទៅរៀបការ
R» ប្រាក់អូនក៏មាន មាឌអូនក៏បាន កល្យាណស្រឡាញ់អូនទៅ ឬពៅខ្លាចអូនកាចពេក
អូនមិនកាចទេបង ថ្វីបើអូនមាឌធំចម្លែក ចិត្តល្អឯក បងអើយដណ្តឹងអូនទៅ
៣» បើបងគ្មានលុយ កុំធ្វើមុខស្អុយអញ្ជឹង នែ!ពៅព្រលឹង យកលុយអូនចាយក៏បាន
ថើបអូនមក ពន្លកម៉េចនៅតែអៀន ឬមិនហា៏ន បានជាបងងាកមុខចេញ
Leave a comment
បទ៖ ចិត្តស្រីមិនខុសគ្នាទេ
ចំណងជើង៖ ចិត្តស្រីមិនខុសគ្នាទេ
ច្រៀងដោយ៖ “…” (ស្រីច្រៀង)
ID: 3438 (ទាញយកបទភ្លេង)
១» តើស្រីណាមិនចង់បាន ប្តីមានឡាន ប្តីមានឡាន មានវិឡាថ្មី
ឬប្តីធ្វើរដ្ឋមន្ត្រី មានប្លែកអ្វី ទោះស្រីខ្មែរសៀម ឡាវ
២» តើស្រីណាមិនចង់ខ្ពស់ មានកិត្តិយស មានកិត្តិយស ជាលោកជំទាវ
មានខ្ញុំបំរើបាវព្រាវ មានមិត្តមានភ្ញៀវ ខ្ញៀវខ្ញារអ្វីម៉្លេះទេ
R» តែបើនិយាយតាមត្រង់ គ្មានស្រីណាចង់ ធ្វើប្រពន្ធចុងគេ
វាមកពីកម្មបុព្វេ បានជាប្រែ ទៅជាបែបហ្នឹង
៣» ញាតិអើយកុំសើចកុំយំ ក្រែងធ្លាក់ចំ ប៉ះលើកូនចៅយើងមិនដឹង
កុំលួចសម្លក់សម្លឹង រឿងបែបហ្នឹង គឺជារឿងជីវិត
Leave a comment
បទ៖ ស្រាមួយកែវ
ចំណងជើង៖ ស្រាមួយកែវ
ច្រៀងដោយ៖ “…” (ស្រីច្រៀង)
ID: 3389 (ទាញយកបទភ្លេង)
ស្រាមួយកែវ លើកជូនសង្សារ សូមបងពិសារ ភ្លក់មើលទៅ
បន្ទរ…ភ្លក់មើលទៅ
ស្រាក៏ឆ្ងាញ់រូបអូនក៏ស្រស់ ស្រាក៏ឆ្ងាញ់រូបអូនក៏ស្រស់
ទីនេះហើយ គឺភូមិឋានស្រណុក សុខសាន្តរបស់ បងរបស់បង
(ភ្លេង)
អ្នកផឹកមិន ស្រវឹងនឹងស្រាទេ ស្រាឆ្ងាញ់ មិនឆ្ងាញ់ដូចអូនដែរ
បន្ទរ…ដូចអូនដែរ
បីកែវចូលពោះ ដំណើរទោរ បីកែវចូលពោះ ដំណើរទោរ
ទីនេះហើយ គឺភូមិឋានស្រណុក សុខសាន្តរបស់បង របស់បង
សង្សារស្នេហ៍ តែផ្កាក្រៅរបង ផ្កាក្រៅរបង ក្រមានស្នេហ៍ស្មោះ
បន្ទរ…មានស្នេហ៍ស្មោះ
បើមិនជឿ សូមស្នេហ៍មើលចុះ បើមិនជឿ សូមស្នេហ៍មើលចុះ
ទីនេះហើយ គឺភូមិឋានស្រណុក សុខសាន្តរបស់បង របស់បង
អូនមានចិត្ត ស្មោះចំពោះបង សូមកុំធ្វើអោយ អូនខកចិត្ត
បន្ទរ…អូនខកចិត្ត
បើស្មគ្រ័ពិត ផឹកមួយកែវនេះទៅ បើស្មគ្រ័ពិត ផឹកមួយកែវនេះទៅ
ទីនេះហើយ គឺភូមិឋានស្រណុក សុខសាន្តរបស់បង របស់បង
បើស្មគ្រ័ស្មោះ ទើបបានជាគូ បើមិនស៊ូ ក៏ធ្វើជាស្នេហ៍
បន្ទរ…ធ្វើជាស្នេហ៍
អោយតែព្រម ធ្វើទៅសមហើយ អោយតែព្រម ធ្វើទៅសមហើយ
ទីនេះហើយ គឺភូមិឋានស្រណុក សុខសាន្តរបស់បង របស់បង
ហ្វូងផ្កាយ កំដរដួងព្រះច័ន្ទ អូនសូមកំដរ ប្រុសមាសស្នេហ៍
បន្ទរ…ប្រុសមាសស្នេហ៍័
ស្នេហ៍ពិតគឺ លលកញីឈ្មោល ស្នេហ៍ពិតគឺ លលកញីឈ្មោល
ទីនេះហើយ គឺភូមិឋានស្រណុក សុខសាន្តរបស់បង របស់បង
Leave a comment
បទ៖ ជីវិតស្រីបារ
ចំណងជើង៖ ជីវិតស្រីបារ
ច្រៀងដោយ៖ “…” (ស្រីច្រៀង)
ID: 3354 (ទាញយកបទភ្លេង)
១» រាត្រីមានន័យ សំរាប់រូបខ្ញុំ ភ្លើងខៀវក្រហម បំរើសត្វលោក ដើម្បីបានលុយ
បែកញើសខ្នងជោគ ឱ!ជីវិតមនុស្ស មានថ្លៃថោក មានសោកចំបែង
២» ជីវិតស្រីបារ រស់ក្រោមភ្លើងពណ៌ រន្ធត់ញាប់ញ័រ វប្បធម៌ពាលា
ខុសពីច្បាប់ខ្មែរ តែគ្មានការងារ ព្រោះរូបខ្ញុំជាស្រីកំព្រា រស់វេទនាគ្មានអ្នកណាជួយ
R‍‍» ត្រូវគេមើលងាយ ត្រូវគេពេបជ្រាយ ស្រីអស់តំលៃ សំរាប់អ្នកមាន បំបាត់ទុក្ខព្រួយ
ផ្ការីកស្រស់ ប្រែជារលួយ រលួយអស់អនាគត
៣» ទោះខំសាងល្អ ក៏គ្មានគេយល់ គេនៅតែផ្តល់ ឈ្មោះស្រីមិនសុទ្ធ ជាកាកសំនល់
ដូចជាទឹកក្រុដ ក្រោមភ្លើងពណ៌ ញាប់ញ័ររន្ធត់ ខំប្រយុទ្ធដើម្បីក្រពះ
Leave a comment
បទ៖ សក្រ័វាផ្កាមក្លឿ
ចំណងជើង៖ សក្រ័វាផ្កាមក្លឿ
ច្រៀងដោយ៖ “…” (ស្រីច្រៀង)
១» សក្រ័វាឱ!ណាផ្កាមក្លឿ ថ្លៃអ្ហើយកុំជឿ តាមពាក្យគេអើយអឺ..អើយ
ថាអូនមានទៀតមិនមែនទេ អូននៅចាំស្នេហ៍ តែរៀងរាល់ថ្ងៃ អឺ..អើយតែរៀងរាល់ថ្ងៃ
R» ខ្លួនស្គម គ្រាំចិត្តព្រោះតែនឹក ភ្លេចបាយភ្លេចទឹក ម្ហូបចំណីអើយអឺ..អើយ
ខំចាំស្ទើរភ្លឹក បានជួបជាថ្មី ប្រុសកុំសង្ស័យ ថាស្រីបែកចិត្ត អឺ..អើយថាស្រីបែកចិត្ត
២» អូនស៊ូស្លាប់ រស់ជាមួយបង ប្រុសកុំសៅហ្មង ណាស្នេហ៍ស្និទ្ធអើយអឺ..អើយ
ស្រឡាញ់ស្មើនឹងដួងជីវិត សូមប្រុសវរមិត្ត ជឿចិត្តអូនចុះ អឺ..អើយជឿចិត្តអូនចុះ
Leave a comment >
ចំណងជើង៖ ចិត្តប្រុសមិនទៀង
ច្រៀងដោយ៖ “…” (ស្រីច្រៀង)
១» ទឹកហូរមិនហត់ ចិត្តប្រុសក្បត់ខ្មៅឧក្រិដ្ឋ ព្យុះភ្លៀងងងិត បោកបក់នូវដួងហឫទ័យ
ទឹកអើយឈប់ហូរ ឈប់កួចផ្លាស់ ប្តូរទឹកភ្នែកស្រី មានដងស្ទឹងដឹងចិត្តស្រី
២» ឆ្អែតចិត្ត គ្មានអ្វីប្រៀបបានឡើយ ចិត្តដូចទឹកភ្លៀង ចិត្តប្រុសមិនទៀងឡើយណា
ឆ្អែតចិត្តដែលខំ សន្សំទុកយូរមកហើយ ស្ទឹងទន្លេដប់ ក៏នៅមិនស្កប់ សមុទ្រប្រុសមួយ
ឆ្អែតហើយជាតិនេះឆ្អែតព្រួយ ឆ្អែតមួយជីវិតស្រី
R» ឆ្អែតនឹងស្នេហ៍ខ្ញុំ ធ្លាប់សុខុមជុំហត្ថា ចិត្តខ្មៅឫស្យា មកប្រហារជីវិតហើយ
ឱ!ទឹកភ្នែក អើយអ្នកកុំហូរធ្វើអ្វី ឆ្អែតណាស់ឆ្អែតសំដី ដែលអង្វរស្រីពីថ្ងៃមុន
៣» ចិត្តជាចោរក្បត់ ពង្រាត់ស្នេហ៍ស្រីទៅហើយ សល់តែចំលើយ
ស្រែកផ្តាំដង្ហើយហៅប្រុស ឱ!ស្នាមលោហិត ហូរកាត់ស្នេហ៍ពិត ដិតផែនកាយា
ស្នេហ៍ស្រី ឆ្អែតឆ្អន់ហើយណា ស្រីក្នុងលោកចងចាំ
Leave a comment
បទ៖ ងរងក់
ចំណងជើង៖ ងរងក់
ច្រៀងដោយ៖ “…” (ស្រីច្រៀង)
ID: 3734 (ទាញយកបទភ្លេង)
ងរងក់សម្លក់សម្លឹង ឆាប់ខឹងឆាប់ស្រកឆាប់យំ
ងរងក់សម្លក់សម្លឹង ឆាប់ខឹងឆាប់ស្រកឆាប់យំ
ថ្ពាល់ឡើងក្រហមដូចម្ទេសទុំ តែកុំច្រឡំ ម្ទេសឆ្ងាញ់យ៉ាងណា
ថ្ពាល់ឡើងក្រហមដូចម្ទេសទុំ តែកុំច្រឡំ ម្ទេសឆ្ងាញ់យ៉ាងណា
ងរងក់ក្និកក្នក់ផ្អៀងផ្អង អោយបងរិតតែស្រឡាញ់
ងរងក់ក្និកក្នក់ផ្អៀងផ្អង អោយបងរិតតែស្រឡាញ់
មួយថ្ងៃមួយថ្ងៃ ត្បិចថ្ពាល់ក្នាញ់ ថ្ពាល់អឺយថ្ពាល់ឆ្ងាញ់ ស្រឡាញ់ពេញចិត្តបង
មួយថ្ងៃមួយថ្ងៃ ត្បិចថ្ពាល់ក្នាញ់ ថ្ពាល់អឺយថ្ពាល់ឆ្ងាញ់ ស្រឡាញ់ពេញចិត្តបង
(ភ្លេង)
ងរងក់ក្និកក្នក់ផ្អៀងផ្អង អោយបងរិតតែស្រឡាញ់
ងរងក់ក្និកក្នក់ផ្អៀងផ្អង អោយបងរិតតែស្រឡាញ់
មួយថ្ងៃមួយថ្ងៃ ត្បិចថ្ពាល់ក្នាញ់ ថ្ពាល់អឺយថ្ពាល់ឆ្ងាញ់ ស្រឡាញ់ពេញចិត្តបង
មួយថ្ងៃមួយថ្ងៃ ត្បិចថ្ពាល់ក្នាញ់ ថ្ពាល់អឺយថ្ពាល់ឆ្ងាញ់ ស្រឡាញ់ពេញចិត្តបង
ងរងក់សម្លក់សម្លឹង ក៏បងមិនខឹងមិនរៀង
ងរងក់សម្លក់សម្លឹង ក៏បងមិនខឹងមិនរៀង
ស្រីងរម្តងៗ នាំដំណក់ទឹកភ្លៀង ត្រជាក់ណាស់ភ្លៀង ភ្លៀងដូចមេឃរលឹម
ស្រីងរម្តងៗ នាំដំណក់ទឹកភ្លៀង ត្រជាក់ណាស់ភ្លៀង ភ្លៀងដូចមេឃរលឹម
ងរងក់សម្លក់សម្លឹង
ងរងក់សម្លក់សម្លឹង
ងរងក់សម្លក់សម្លឹង
ងរងក់សម្លក់សម្លឹង
Leave a comment
បទ៖ ????
ចំណងជើង៖ ????
ច្រៀងដោយ៖ “…” (ស្រីច្រៀង)
ID: 3737 (ទាញយកបទភ្លេង)
១» ពេលនេះបងអឺយ យើងបែកគ្នា តែចិន្តាអូនចាំ ទោះបីយូរ រាប់រយពាន់ឆ្នាំ ក៏ទ្រាំចាំបង
ក្នុងថ្ងៃកៀកកើយ ដៃសង្សារ ស្តាប់ដង្ហើមឆ្លើយឆ្លង វាចាថាបងអូនបង ផ្អែមល្ហែមត្រជាក់
អូននៅនឹក ទាំងអស់គ្មានភ្លេច នឹកជានិច្ចណាប្រុសស្ងួន
R» អូនចាំអូននៅតែចាំ លុះជីវិតសូន្យ ចាំរីងរៃស្គមខ្លួនស្គមខ្លួន អោយអូនភ្លេចមិនបាន
អូនគេងអោបទុក្ខ ទោរម្នេញគ្មានពេលទំនេរ ខ្លាចប្រុសបងគេចកែ បោះបង់ចោលស្នេហ៍
ចោលស្នេហ៍អោយអូនកំព្រា រងាដួងចិត្តម្នាក់ឯង តែអូននៅតែចាំ
(តែអូននៅតែចាំ
តែអូននៅតែចាំ
តែអូននៅតែចាំ )
Leave a comment
បទ៖ កុំទៅណាឆ្ងាយពីអូន
ចំណងជើង៖ កុំទៅណាឆ្ងាយពីអូន
ច្រៀងដោយ៖ “…” (ស្រីច្រៀង)
ID: 3738 (ទាញយកបទភ្លេង)
ផ្ទៃមេឃឡើងពណ៌ ស្រអាប់ខ្យល់ត្រជាក់រហឹម យើងជិតបែកគ្នា យើងបែកគ្នាហើយ នៅឆ្ងាយពីគ្នា
បេះដូងប្រេះឆា ទឹកភ្នែកស្រស្រាក់ គ្មានថ្ងៃជួបគ្នាទៀតទេ ជួបទៀតទេ
អូនបន់ស្រន់សូមអោយបង កុំទៅណាឆ្ងាយពីអូន
មានតែទុក្ខសោក សាងក្តីផ្អែមល្ហែម ល្អក់ហើយណា ស្វាម៉ីភរិយា នៅឆ្ងាយពីគ្នា ដាច់សោះសូន្យ
រដូវផ្ការីក ផ្ការោយផុតទៅ ពេលវេលាកាន់តែឆាប់ កាន់តែជ្រៅ
អូនបន់ស្រន់សូមអោយបង កុំទៅណាឆ្ងាយពីអូន
(ភ្លេង)
មេឃសមុទ្រធំល្វឹងល្វើយ ទន្លេក៏ពោលដង្ហោយ ទាញបងអោយឆ្ងាយ អោយបងឆ្ងាយចេញ ពីទ្រូងអូន
ស្នេហាស្បថស្បែរ អាណោះអាល័យ ពាក្យពេចន៍ច្រើនក្រៃ តែស្រីផ្តាំមួយម៉ាត់
អូនបន់ស្រន់សូមអោយបង កុំទៅណាឆ្ងាយពីអូន
ខំញញឹមទាំងទឹកភ្នែក តឹងទ្រូងស្ទើរបែក បងកុំអល់អែកខំថែរខ្លួន ថែប្រាណចុះណាបង
គេងពីព្រលប់ ក្រោកពីព្រលឹម គេងត្រូវពាក់អាវ ហើយត្រូវដណ្តប់ភួយ
អូនបន់ស្រន់សូមអោយបង កុំទៅណាឆ្ងាយពីអូន
(ភ្លេង)
បងមិនក្បត់ចិត្តនឹងអូន អូនក៏មិនក្បត់បងដែរ ពាក្យដែលស្បថស្បែរ ពីថ្ងៃមុន អូននៅចាំទាំងអស់
កូនយើងនៅតូច ឪពុកព្រាត់ទៅ តើអោយវារស់នៅទីពឹងអ្វី
អូនបន់ស្រន់សូមអោយបង កុំទៅណាឆ្ងាយពីអូន
ទឹកភ្នែកស្រក់ហូរ ក្រោមវាយោក៏រសាត់ រូបបងក៏បាត់ បេះដូងអូនព្រាត់ ឆ្ងាយបីបងហើយ
ខ្ញុំសួរសមុទ្រក៏គ្មានចម្លើយ ស្រែកសួរទៅមេឃ មេឃក៏មិនព្រមឆ្លើយ
អូនបន់ស្រន់សូមអោយបង កុំទៅណាឆ្ងាយពីអូន
Leave a comment
បទ៖ អ្នកបំរើតាមយន្តហោះ
ចំណងជើង៖ អ្នកបំរើតាមយន្តហោះ
ច្រៀងដោយ៖ “…” (ស្រីច្រៀង)
ID: 3739 (ទាញយកបទភ្លេង)
១» មេឃមីស្រទុំ ភ្នំបាំងសូរសែង ទ្រូងតឹងចំបែង ទ្រូងតឹងចំបែង រែងក្តៅឈឺផ្សា
មាន់ព្រៃរងាវហៅសន្ធិយា បងផ្តាច់ស្នេហា នឹងរូបអូនហើយ
២» អ្នកម្តាយចែកឋាន អូនទៅមិនទាន់ ប្រុសស្នេហ៍ប្រច័ណ្ឌ ប្រុសស្នេហ៍ប្រច័ណ្ឌ
លែងងាកក្រោយសោះ ទ្រូងអូនកំព្រា វេរាមិនស្បើយ ម្ចាស់ចិត្តអូនអឺយ វិលវិញមកណា
R» នាមជាអ្នកបំរើតាមយន្តហោះ គេថាមិនស្មោះ ជាស្រីសាវ៉ា
តែតាមកាពិត ពាក្យគេមុសារ បំបែករៀមរ៉ា ព្រាត់ប្រាស់ពីអូន
៣» អក្ខរាបងចារថាមិនព្រាត់ គ្រានេះប្រុសក្បត់ គ្រានេះប្រុសក្បត់ ភ្លេចអស់សោះសូន្យ
ខ្ញុំក្រកម្មក្រាស់ បណ្តែតតាមក្បូន ជីវិតអោយលូន ផុតកោះទុក្ខា