Stress Free

ការស្តាប់ភ្លេង គឺជាវិធីសាស្រ្តមួយសំរាលនូវភាពតានតឹងក្នុងអារម្មណ៍

បទៈ លួចស្នេហ៍ លួចទុក្ខ

4 Comments


ចំណងជើង៖ លួចស្នេហ៍ លួចទុក្ខ
ច្រៀងដោយ៖ ស៊ិន ស៊ីសាមុត
ID: 3459 (ទាញយកបទភ្លេង)

១» គេងព្រួយតែឯងរកថ្លែងមិនរួច ព្រោះស្នេហ៍លាក់លួចលបស្រឡាញ់គេ
លួចស្នេហ៍លួចទុក្ខ ព្រួយឥតទំនេរ តើអោយខ្ញុំរេ គិតរបៀបណា?

២» ស្នេហ៍ខ្លាំងទុក្ខខ្លាំង ភាន់ ភាំងគំនិត ក្តីស្នេហ៍ធំពិតធំជាងសង្ខារ
ប្រះខ្នងគងខ្នើយគេងកើយកាលណា ឃើញតែភក្ត្រា័ ច្បាស់នៅមុខបង

R» យល់មុខទុកមកដូចជាគេដាក់ ធ្ងន់ឡើងឥតស្រាកសោះឡើយនួនល្អង
ទុក្ខស្នេហ៍ទុក្ខស្និទ្ធ ទុក្ខធំកន្លង ជាតិនេះស្គាល់ម្តងឆ្លងមិនផុតឡើយ

៣» តើធ្វើម្តេចទៅអោយពៅយល់ចិត្ត ថាប្រុសស្នេហ៍ស្និទ្ធឥតប្រែកន្តើយ
រាល់ថ្ងៃរៀមសឹងដាច់ខ្យល់ស្លាប់ហើយ អូនអឺយប្រណីយល់ចិត្តបងផង

Author: ហង់ ជា

ស្វែងយល់ពី Internet

4 thoughts on “បទៈ លួចស្នេហ៍ លួចទុក្ខ

  1. It’s very interesting site. thanks for this.

  2. ចំណងជើដែលត្រឹមត្រូវ លួចស្នេហ៍ លួចកើតទុក្ខ

Leave a comment