បណ្ណសារ សំរាប់ ចំណាត់ក្រុម ‘អ្នកស្រី សុង សេងហ៊ន’

បទ៖ សំបុត្រក្រោមខ្នើយ

ចំណងជើង៖ សំបុត្រក្រោមខ្នើយ
ច្រៀងដោយ៖ “សុង សេងហ៊ន” (ស្រីច្រៀង)
ID: 3151 (ទាញយកបទភ្លេង)

១» សំបុត្រដែលអូន ដាក់នៅក្រោមខ្នើយ ថាពាក្យនេះហើយ ដែលអ្នកចរចាហ៊ឺ..
ឬមួយអ្នកចង់ បង្កើតស្នេហា ដើម្បីប្រាថ្នា រួមរស់ស្នេហា មកលើរូបខ្ញុំ

២» សំបុត្រដែលអ្នក កត់នូវសំដី ចារក្នុងដួងចៃ ថ្មីៗគ្មានភ្លេចហ៊ឺ..
អោយខ្ញុំរំពឹង ជាប់នៅជានិច្ច ឥឡូវប្រែគេច បំភ្លេចសំដី នៅក្នុងសំបុត្រ

R» សំបុត្រក្រោមខ្នើយ ម្តេចអ្នកភ្លេចសន្យា ពាក្យប្រុសដែលថា ស្នេហ៍មិនរលត់
ចិត្ត..អ្វីមិនដូចសំបុត្រ ចោលពាក្យពិត ប្រែជាបំភ្លេចស្នេហ៍

៣» អក្ខរាដែលបង សរសេររាយការណ៍ ជាពាក្យសន្យា មួយយ៉ាងប្រសើរហ៊ឺ..
ឥឡូវពាក្យនោះ ប្រែជាហោះហើរ ទុកក្តីវេទនា កំព្រាដួងចិត្ត អោយខ្ញុំទទួល

បទៈ វីយូឡុងស្នេហា

ចំណងជើង៖ វីយូឡុងស្នេហា
ច្រៀងដោយ៖ “សុង សេងហ៊ន” (ស្រីច្រៀង)
ID: 3621 (ទាញយកបទភ្លេង)

១» វីយូឡុងស្នេហា យប់ស្ងាត់ កណ្តាលរាត្រី អោយអូនអាល័យ នឹកដល់ប្រុសថ្លៃ ដែលធ្លាប់ស្នេហា
ភក្រ័មូលក្រឡង់ បីដូច ជាតួទេវតា នេះជាសង្សារ ដែលអូនប្រាថ្នា នៅក្នុងលោកីយ៍

R» យី. បង បាត់ទៅយូរម៉្លេះ មានរឿងហេតុអ្វី វីយូឡុង ច្រៀងចម្រៀងថ្មី ឥតបីស្រាកស្រាន្ត
យប់កាន់តែជ្រៅ សូរសៀង សម្លេងឆ្លងឆ្លើយ ថ្ងៃក្រោយសាសង អូនហើយនិងបង ជាថ្មីម្តងទៀត
(ភ្លេង)

តាមដាន

Get every new post delivered to your Inbox.