បណ្ណសារ សំរាប់ ចំណាត់ក្រុម ‘អ៊ឺង ណារី’
បទ៖ ផ្ញើកងចងដៃ
ចំណងជើង៖ ផ្ញើកងចងដៃ
ច្រៀងដោយ៖ “អ៊ឺង ណារី” (ប្រុសច្រៀង)
ID: 3045 (ទាញយកបទភ្លេង)
១» ផ្ញើកងចងដៃ ស្រីថ្លៃស្នេហាអឺយ តាមពាក្យអូនទារ បងមិនហ៊ានខាន
ទោះក្រដល់ថ្នាក់ បុណ្យស័ក្តិជាស្មៀន ខំរកអោយបាន ផ្ញើជូនស្រីថ្លៃ
២» បើអូនយល់ថា កងជាដួងចិត្តអឺយ តំណាងពាក្យពិត ជាកងនិស្ស័យ
ជាញើសជាសាច់ បងប្រឹងរាល់ថ្ងៃ ពាក់ហើយអាល័យ ដល់រូបបងផង
R» បណ្តាំប៉ុណ្ណឹង គួរដឹងគួរចាំ មិនបានមួយឆ្នាំ អូនប្រែបែរខ្នង
ពេលជួបមុខហើយ ព្រងើយដាក់បង ត្បូងពេជ្រដាំកង ក៏មិនចេញស្តី
៣» បើកងវាចា ប្រាប់ថាមានម្ចាស់អឺយ ម៉្លេះអូនកាត់ខ្មាស់ ដូចនាងកង្រី
តែផ្ទុយទៅវិញ អូនមានគូថ្មី បណ្តើរធ្វើហី អោយបងក្អួតឈាម
បទ៖ ខ្លួនទាបកុំតោងស្រវ៉ាភ្នំ
ចំណងជើង៖ ខ្លួនទាបកុំតោងស្រវ៉ាភ្នំ
ច្រៀងដោយ៖ “អ៊ឺង ណារី” (ប្រុសច្រៀង)
ID: 3036 (ទាញយកបទភ្លេង)
១» អនិច្ចា ខ្លួនខ្ញុំក្រៀមក្រំចិត្ត ដូចមេឃងងឹត ឥតរស្មី
ហាស្លាក់ខ្ជាក់ស្លែង លែងស្រដី រស់នៅឥតន័យ ឥតខ្លឹមសា
២» អស់លោក ចាស់ទុំផ្គុំទម្លាប់ បង្វែរពង្រាត់ គ្មានមេត្តា
បំបែកបំបាក់ គូសង្សារ ដោយអាងលេសថា ស្នេហ៍ខុសក្បួន
R» ឱ!ស្រីសម្លាញ់ បងលាហើយ នេះជាចម្លើយ បងទួញសោក
ម្តាយអូនជេរស្តី ថាបងថោក ខ្លួនទាបកុំតោង ស្រវ៉ាភ្នំ
៣» ខ្លាចហើយមាសប្រាក់ បុណ្យស័ក្តិយស បំបែកស្នេហ៍ស្មោះ អូននិងបង
គឺព្រហ្មលិខិត ផ្តាច់ចំណង ទាញញែកនួនល្អង ពីបងហើយ
បទ៖ ព្រានអណ្តាតប្រាក់
ចំណងជើង៖ ព្រានអណ្តាតប្រាក់
ច្រៀងដោយ៖ “អ៊ឺង ណារី” (ប្រុសច្រៀង)
ID: 3766 (ទាញយកបទភ្លេង)
១» ស្ពានដែកស្ពានថ្ម តោឈរកាន់ទុក្ខ ខ្ញុំឈរសំកុកមាត់ស្ទឹងសង្កែ
អូនជិះឡានថ្មី ស្រីបែរខ្នងជេរ កូនឈរដង្ហែ មើលពីត្រើយម្ខាង
២» ដូចទុំព្រាត់ទាវ ដូចដាវព្រាត់ស្រោម ផ្សារលើផ្សារក្រោមជួយជាភស្តុតាង
អ៊ីតាស៊ីវិលនៅថ្មីស្រឡាង នេះឬចិត្តនាង សាងបង្គងថ្មី
R» ព្រានអណ្តាតប្រាក់ ខ្ញុំសូមចាញ់អ្នក ចាញ់ទាំងលោកីយ៍
ស្គាល់ហើយចិត្តស្រី ហើរចោលទ្រូងប្តី ដែលធ្លាប់ថ្នមថ្នាក់
៣» ឱវត្តបឆ្ឆាខ្ញុំស្មារលាទោស ស្រីដាច់កន្លុះ ស្រង់ក្នុងអន្ទាក់
បងមិនចោលទេ កូនទាំងប្រាំនាក់ កូនចាំអោយជាក់ នេះហើយរឿងប៉ា
មតិ (1)

