បណ្ណសារ សំរាប់ ចំណាត់ក្រុម ‘ហួ ឡាវី’

បទ៖ នារីសិចស៊ី

ចំណងជើង៖ នារីសិចស៊ី
ច្រៀងដោយ៖ “ហួ ឡាវី” (ប្រុសច្រៀង)
ID: 3987 (ទាញយកបទភ្លេង)

នារីសិចស៊ី អូ!ស្បែកជើងពណ៌ផ្កាឈូក អាវវាលខ្នងក្រហមទាំងអស់ អោយឆើតស្រស់ សិចស៊ីហ្គើល
មើលចុះនាងរាំសមមែន នាងម៉ារីស្សូន មើលចុះនាងរាំសែនសម អូ!សិចស៊ីហ្គើល
(ភ្លេង)
នារីសិចស៊ី អូ!នាងរាំម៉ារីស្សូន មើលចុះនាងរាំសែនសម ម៉ារីស្សូនម៉ារីស្សូន
មើលចុះនាងរាំសែនសម នាងម៉ារីស្សូន មើលចុះនាងរាំសែនសម អូ!សិចស៊ីហ្គើល
(ភ្លេង)
បានរាំតាមក្លិនរំដួល ឈួលពេញឱរា បានរាំតាមក្តីប្រាថ្នា គឺម៉ារីស្សូន
(ភ្លេង)
នារីសិចស៊ី អូ!សូមរាំជាមួយផង ខ្លាចណាស់ខ្លាចពេលកន្លង រាំជិតជាម៉ារីស្សូន
សូមរាំតាមក្លិនរំដួល អួលពេញឱរា សូមរាំតាមក្តីប្រាថ្នា គឺម៉ារីស្សូន

បទ៖ ទឹកហូរ

ចំណងជើង៖ ទឹកហូរ
ច្រៀងដោយ៖ “ហួ ឡាវី” (ប្រុសច្រៀង)
ID: 3425 (ទាញយកបទភ្លេង)

ទឹកហូរបន្ទរជាភ្លេង ក្រោមម្លប់សូរសែង តែងពាក្យបំពេ
ពាក្យស្នេហ៍ទៅស្រី ស្នេហ៍ថ្លៃជាគូ អូ..ពៅអូនអ្ហើយ
ឆ្លើយមកណាស្ងួន ដឹងខ្លួនឬទេ?
(ភ្លេង)
ទឹកហូរបន្ទរតែឯង ប្រៀបបានសម្លេង ថ្លែងពីក្តីស្នេហ៍
ដែលគេព្រងើយ ដង្ហើយរកគូ អូ..ពៅអូនអ្ហើយ
បងសូមចំលើយ ឆ្លើយមកណាថ្លៃ
(ភ្លេង)
ទឹកហូរបន្ទរជាភ្លេង ក្រោមម្លប់សូរសែង តែងពាក្យបំពេ
ពាក្យស្នេហ៍ទៅស្រី ស្នេហ៍ថ្លៃជាគូ អូ..ពៅអូនអ្ហើយ
ឆ្លើយមកណាស្ងួន ដឹងខ្លួនឬទេ?
(ភ្លេង)
ហ៉ឺ..ហ៉ឺ..ហ៉ឺ..ហ៉ឺ..ហ៉ឺ.. ហ៉ឺហ៉ឺហ៉ឺហ៉ឺហ៉ឺហ៉ឺហ៉ឺហ៉ឺ
ហ៉ឺ..ហ៉ឺ..ហ៉ឺ..ហ៉ឺ..ហ៉ឺ.. ហ៉ឺហ៉ឺហ៉ឺហ៉ឺហ៉ឺហ៉ឺហ៉ឺហ៉ឺ
ហ៉ឺ..ហ៉ឺ..ហ៉ឺ..ហ៉ឺ..ហ៉ឺ.. ហ៉ឺហ៉ឺហ៉ឺហ៉ឺហ៉ឺហ៉ឺហ៉ឺហ៉ឺ

បទ៖ សុបិន្តចំឡែក

ចំណងជើង៖ សុបិន្តចំឡែក
ច្រៀងដោយ៖ “ហួ ឡាវី” (ប្រុសច្រៀង)
ID: 3044 (ទាញយកបទភ្លេង)

គេងលក់ទៅ ខ្ញុំយល់សប្តិ អស់ពេញមួយយប់ យល់សប្តិ ឃើញទេពអប្សរ
ល្អទាំងអស់ស្រស់បវរ ល្អអើយសែនល្អ ដូចស្រីល្វ ចុះពីឋានសួគ៌ា
ខ្លួនខ្ញុំមិនភ័យ័និងស្រីទេ នាំគ្នាមកសុំស្នេហ៍ ចោមបំពេតែខ្ញុំមួយ ព្រួយសែនព្រួយខុសគេ
គេងលក់ទៅ ខ្ញុំយល់សប្តិ រវល់មួយយប់យល់សប្តិ ខំគេចពីស្នេហ៍
ខ្លួនបង្ខំមិនទំនេរ ស្នេហ៍នេះខុសគេ អោយខ្ញុំភ្លេចភ្លាំងស្មារតី
ខ្លួនខ្ញុំ មិនភ័យនិងស្រីទេ នាំគ្នាមកសុំស្នេហ៍ ចោមបំពេតែខ្ញុំមួយ ព្រួយសែនព្រួយខុសគេ

(ភ្លេង)
ច្រៀងម្តងទៀត

បទ៖ បាត់អូន

ចំណងជើង៖ បាត់អូន
ច្រៀងដោយ៖ “ហួរ ឡាវី” (ប្រុសច្រៀង)
ID: 3845 (ទាញយកបទភ្លេង)

បាត់អូន បាត់សូន្យ.. គ្មានដំណឹង ថ្មើនឹង រៀមធ្លាប់តែរកអូន
ម្តេចបាត់សូន្យ ល្ងាចហើយអូន ឮតែសត្វយំ

ថ្ងៃលិចៗហើយ ណាព្រលឹង ជើងមេឃ ក្រហមប៉្របមាត់ស្ទឹង
គ្មានរំពឹងដែលព្រលឹង អូនឃ្លាតចេញឆ្ងាយ

យំៗព្រោះបាត់អូន ហូ..ហូ..ហូ ស្នេហ៍ស្នង រៀមធ្លាប់ថ្នមបី
រៀមស្រមៃឃើញស្រី បងស្រែកហៅអូន អូន. អូន. អូន

ព្រលឹងព្រលឹង ម្តេចបាត់សូន្យ ហ្វូងក្អែក ជួយស្រែកហៅរកស្ងួន
គ្មានរំពឹងថាបានឃើញ អូន ក្នុងជាតិនេះ
(ភ្លេង)
ហ្វូងក្អែក ជួយស្រែកហៅរកស្ងួន គ្មានរំពឹងថាបានឃើញ អូន ក្នុង ជាតិ នេះ

តាមដាន

Get every new post delivered to your Inbox.