បណ្ណសារ សំរាប់ ចំណាត់ក្រុម ‘សូ សាវឿន’
បទ៖ សំលេងហ្គីតា
ចំណងជើង៖ សំលេងហ្គីតា
ច្រៀងដោយ៖ “សូ សាវឿន” (ស្រីច្រៀង)
ID: 3119 (ទាញយកបទភ្លេង)
សំលេងហ្គីតារបស់អ្នក ហាក់ដូចកន្ត្រាក់អារម្មណ៍ខ្ញុំ
អោយនឹកអោយស្តាយអោយស្រែកយំ ព្រោះស្នេហ៍ឧត្តម ត្រូវឃ្លាតឃ្លា
សំលេងហ្គីតាសូររវើយហាក់ដូច ជួយឆ្លើយឆ្លងស្នេហា
ពីរោះលួងលោម ថ្នមឱរ៉ា អស់ឱ!វាសនា ស្នេហ៍ខ្ញុំអើយ
ហ្គីតាហ្គីតា មេត្តាផងដល់ចិត្តនួនល្អង កែវត្រាណត្រើយ
ជាតិនេះរូប ខ្ញុំពុំដែលស្បើយ ទេវតាលោកអើយ សូមប្រណី
សំលេងហ្គីតារាល់ទិវា អង្អែលមាយា ថ្នមចិត្តស្រី អោយគេងសុបិន
ឃើញប្រុសថ្លៃ រាត្រីសុខសាន្ត រាត្រីស្នេហ៍
ច្រៀងម្តងទៀត
មតិ (7)

