បណ្ណសារ សំរាប់ ចំណាត់ក្រុម ‘លោក កែវ សារ៉ាត់’

បទៈ ខាវអ៊ីដាង ដួងចិត្ត

ចំណងជើង៖ ខាវអ៊ីដាង ដួងចិត្ត
ច្រៀងដោយ៖ “លោក កែវ សារ៉ាត់” (ប្រុសច្រៀង)
ID: 3631 (ទាញយកបទភ្លេង)

១» រសៀលរៃយំ ល្វើយៗ ខាវអ៊ីដាង ខ្ញុំអ្ហើយ កាលដើមឡើយស្ងាត់ឈឹង
ឥឡូវប្រែក្លាយ ជំរុំមួយតូចច្រឡឹង គេងកើយដៃអឺរំពឹង ថានឹងមានរស្មី

២» ជំនោរបក់មករំភើយ វាលធំល្វឹងល្វើយ រុក្ខជាតិខៀវខ្ចី ចែងចាំងដូចពេជ្រ
រំលេចពណ៌ពេនល្អក្រៃ ដុះដាលគ្រប់អឺយវិស័យ រាល់ថ្ងៃយើងបានសប្បាយ

R» សម្ផស្សធម្មជាតិ ប្រៀបបានសុវណ្ណ បីដូចជាដួងច័ន្ទ ដែលរះពេញបូរមី
ផ្ការីកស្គុះស្គាយ ដុះរាយកណ្តាលទ្រូងព្រៃ ហាក់ដូចកល្យាណី កំពុងពេញវ័យក្រមុំ

៣» ឱ!ខាវអ៊ីដាងដួងចិត្ត អ្នកផ្តល់ជីវិត អោយយើងបានសុខុម
យើងផុតទុក្ខភ័យ រីករាយរស់ក្នុងជំរុំ ដោយគុណមហាឧត្តម អង្គការសហប្រជាជាតិយើង

(ភ្លេង)

តាមដាន

Get every new post delivered to your Inbox.