បណ្ណសារ សំរាប់ ចំណាត់ក្រុម ‘រស សិរីសុទ្ធា’

បទ៖ នាងរំសាយសក់

ចំណងជើង៖ នាងរំសាយសក់
ច្រៀងដោយ៖ “…” (ស្រីច្រៀង)
ID: 3602 (ទាញយកបទភ្លេង)

កោះកែវអឺយ ឆ្នេរខ្សាច់នេះហើយ ជាខ្នើយវាសនា រលកស្នេហ៍
បំពេដួងចិត្តម៉ារា សូមផ្ញើផ្កា លើហត្ថាម្ចាស់ជីវិត

ឱផ្កាព្រៃ មានតែភក្តីបូជាស្នេហ៍ពិត ករុណា ធីតាកោះកែវអម្រឹត
ស្នេហ៍រាសពិត សូមម្ចាស់ជីវិត កុំប្រែចិន្តា

មេឃអឺយមេឃជួយជាសាក្សី ដីអឺយដីសូមស្បថសច្ចា ទឹកអឺយកុំរំលាយស្នេហា
លុះមរណា ធីតានាងនៅតែស្មោះ

បើហង្សមាស ក្រេបហើយក្រឡះ ចោលគ្មានអាឡោះ ផ្កានឹងសូន្យ
ស្រពោនក្រៀមក្រំលើកោះ សូមស្រណោះ សណ្តោសប្រណី ផ្កាព្រៃនេះផង

(ភ្លេង)

ផលកម្មអ្វីអោយស្រីកំព្រា សូនជីវ៉ាទាំងក្តីមួរហ្មង ស្តាយណាស់ មិនបានជួបស្នេហ៍ស្នង
ជាតិក្រោយផ្សង អោយបានជួបបងជាគូ

ម្ចាស់ស្នេហ៍អឺយ វេនកម្មអូនហើយ ឈប់យំទៅថ្លៃ រំសាយសក់
ជាគូព្រេងនិស្ស័យ សូមប្រុសថ្លៃ អភិសេក ក្នុងនៃកិត្តិយសគ្រួសារ

បទៈ ជួបស្នេហ៍ក្នុងសុបិន្ត

ចំណងជើង៖ ជួបស្នេហ៍ក្នុងសុបិន្ត
ច្រៀងដោយ៖ “…” (ស្រីច្រៀង)
ID: 3043 (ទាញយកបទភ្លេង)

១» អូនគិតដល់បង ឥតបំភ្លេចបាន ជឿទេកល្យាណ អូនគេងសុបិនតែបង
មិនភ្លេចៗ ទេប្រុសស្នេហ៍ស្នង ពាក្យដែលបងស្បថ ថាស្នេហ៍តែអូនអស់មួយជីវិត

២» នឹកបងគ្រាមុន កាលអូននៅក្មេង អូនតែងបន់ស្រន់ កុំអោយស្នេហ៍យើងប្រែចិត្ត
ឃ្លាតឆ្ងាយៗ តែកាយបេះដូង អូននៅរួមរឹត ចិត្តអូនរង់ចាំឱ្យបានជួបថ្លៃ

R» លើមេឃធំធេង មានដួងតារា ចន្ទ័រះកំពុង បញ្ចោញរស្មី
អូនរាប់តារាលើមេឃា ចន្ទ្រា័ផ្កាយរះល្អពេកក្រៃ អូនចង់បានថ្លៃ ដូច្នេះណា

៣» អូនគិតដល់បង មិនតិចតួចឡើយ រង់ចាំត្រាណត្រើយ យល់ចិត្តអូនផងប្រុសស្នេហ៍
ទោះមិនបានជួប ដូចក្នុងសុបិន្ត ក៏ស្រីនៅតែចង់អោយ ជួបស្នេហ៍រៀងរហូតអឺយ

(ភ្លេង)

បទៈ វាលស្រែវាលស្រូវ

ចំណងជើង៖ វាលស្រែវាលស្រូវ
ច្រៀងដោយ៖ “…” (ស្រីច្រៀង)
ID: 3042 (ទាញយកបទភ្លេង)

១» វាលស្រែវាលស្រូវ នៅចាំទាំងអស់ ពេលដែលរូបប្រុសឃ្លាតទៅ ទុកអោយស្រីនៅម្នាក់ឯងរងា
បងស្លាប់ទៅហើយ បងអឺយអូនគេងគ្រាំគ្រា ស៊ូខ្លោចផ្សាស្នេហាស្រែកយំ អាណិតរូបស្រីកំព្រាឯកា

២» គ្រាដែលកន្លងអូនចាំឥតភ្លេច ស្នេហានៅមានជានិច្ច យើងទាំងពីរនាក់ឥតមានប្រេះឆា
បងត្រកងបី រៃយំសែនអនិច្ចា ម្លប់ជ្រៃលើខ្ទមស្នេហា អូនប្រាថ្នាសូមជួប គ្រប់ជាតិ

៣» ឧទ្ទិសបន់ស្រន់ ស្បថស្បែសូមអោយជួបបង សូមស្នេហ៍បានតាមបំណង ជួបបងរៀងរហូត
សូមអោយសុខសាន្ត កុំបានជួបនូវនិរាស ធ្វើបុណ្យអោយជៀស ជៀសបាបកម្មសៅហ្មង

R» រស្មីស្នេហាដែលធ្លាប់សង្ឃឹម ឥឡូវអ្នកអោយខ្ញុំយំ យំព្រោះតែអ្នក លាចាកលោកទៅ កម្មតាមពង្រាត់
អោយអូនរស់នៅ រីងរៃ សូមប្រាថ្នា ពេលកើតជាតិថ្មី កុំអោយជួបស្នេហ៍ មានតែនិរាស

(ភ្លេង)

បទៈ រាត្រីសេកុង

ចំណងជើង៖ រាត្រីសេកុង
ច្រៀងដោយ៖ “រស់ សិរីសុទ្ធា” (ស្រីច្រៀង)
ID: 3041 (ទាញយកបទភ្លេង)

១» រាត្រីសេកុង បានប្រុងប្រៀបប្រាណ ចាំប្រុសកល្យាណជាគូវាសនា
នៅក្រោមរស្មី ចន្ទ័រះភ្លឺថ្លា ក្រោមឆ្នេរ ជលសាដែលហូររហែង

២» រាត្រីសេកុង ព្រួយអន្ទងចិត្ត ស្នេហាមិនស្និទ្ធ ស្នេហ៍សែនចំបែង
រាល់ថ្ងៃទឹកភ្នែក គេងនៅម្នាក់ឯង ឱរ៉ាចំបែង ទ្រូងរែងទន្ទឹង

ជំនោរត្រជាក់ ធ្លាក់មកដល់ហើយ ផ្កាយអើយ អ្នកទៅណាបាត់ដំណឹង
ព្រះចន្ទ័ក៏យាង ស្ងាត់បាត់សូន្យឈឹង អោយខ្ញុំរំពឹង រំពឹងម្តេចបាន

៣» រាត្រីសេកុង ហូរឆ្ងាយម៉្លេះណា ជលនេត្រសោកា ខ្លោចផ្សាក្នុងប្រាណ
ប្រហែលជាតិនេះ រូបខ្ញុំពុំបាន ជួបប្រុស កល្យាណជាគូគាប់ឡើយ

(ភ្លេង)

បទៈ ស្ទឹងខៀវ

ចំណងជើង៖ ស្ទឹងខៀវ?
ច្រៀងដោយ៖ “…” (ស្រីច្រៀង)
ID: 3031 (ទាញយកបទភ្លេង)

១» ទឹកហូរបាត់ទៅ សល់នៅទឹកភ្នែករងថ្លា ជាមួយអក្ខរា សច្ចាស្បថស្បែស្នេហ៍ស្និទ្ធ
ឱ!ស្ទឹងសង្កែ ប្រែខ្សែជីវិត ស្ទឹងខៀវខកចិត្ត អាណិតវាសនា

២» បើសិនទឹកស្ទឹង កករឹងរីងស្ងួតលែងហូរ ផ្កាស្លាទាំងគូ អូនស៊ូលើកជូនមេបា
មិនអោយស្ទឹងខៀវ ដៀលទាវស្រីថា ក្បត់ចិត្តសង្សារ ស្រវ៉ាគូថ្មី

R» អនុស្សាវរីយ៍ គ្រប់ទីទាំងអស់ បូជាចំពោះ ជាឈ្មោះកង្រី គោរពសន្យា
ស្នេហាភក្តី លុបឈ្មោះកាកី ជាស្រីអាស្រូវ

៣» ពីថ្ងៃនេះទៅ អូននៅសែនឆ្ងាយពីបង រាល់ពេលនឹកបង
ផ្តាំផងក្រែងបងមើលផ្លូវ ផ្គរលាន់ដើមឆ្នាំ អូនចាំប្រុសពៅ អូនមកឥឡូវ មកនៅជិតបង
(ភ្លេង)

បទៈ ចំរៀងបែកគ្នា

ចំណងជើង៖ ចំរៀងបែកគ្នា
ច្រៀងដោយ៖ “រស់ សិរីសុទ្ធា” (ស្រីច្រៀង)
ID: 3026 (ទាញយកបទភ្លេង)

ចំរៀងថ្ងៃស្អែក ស្អែកយើងបែកគ្នា ចំរៀងច្រៀងលា ទាំងស្រណោះ
ថ្ងៃណាទៅ បានជួបអ្នកម្តងទៀត សង្ឃឹមជួប នារដូវផ្ការីកថ្មី

ចំរៀងអូនច្រៀង នឹកដល់អ្នក ធ្លាប់ដើរកំសាន្ត ក្នុងសួនច្បារ
មានបុប្ផារយពាន់ រីកស្គុះស្គាយ ពេលរីកហើយ តែងរោយធម្មតា

ខ្ញុំនៅរង់ចាំអ្នកជានិច្ច ចាំជួបរដូវផ្ការីកថ្មី ទោះជាអ្នកក្បត់ ឬចង់បំភ្លេចខ្ញុំ
ក៏ខ្ញុំនៅតែរង់ចាំអ្នក ខ្ញុំចាំលុះសូន្យ.. ផុតរដូវផ្កា នៅតែចាំ

(ភ្លេង)
ច្រៀងម្តងទៀត

បទៈ អូនស្រឡាញ់តែបងមួយនាក់

ចំណងជើង៖ អូនស្រឡាញ់តែបងមួយនាក់
ច្រៀងដោយ៖ “រស់ សិរីសុទ្ធា” (ស្រីច្រៀង)
ID: 3021 (ទាញយកបទភ្លេង)

១» អូនស្រឡាញ់ តែបងមួយនាក់ ស្មោះស្ម័គ្រអស់ ពីដួងហរទ័យ
តែអូនចង់ ដឹងចិត្តប្រុសថ្លៃ បេតី ចំពោះអូនស្រីវិញទេ

២» អូនស្រឡាញ់ តែបងមួយនាក់ ជឿជាក់ចុះ ថាចិត្តគ្មានប្រែ
រាល់យប់ថ្ងៃ ស្រមៃនឹកតែ ប្រុសស្នេហ៍ ពុំមានពេលស្បើយ

R» តើដឹងចិត្តអូនឬនៅ? បានជាប្រុសពៅ ធ្វើកន្តើយ
នៅស្ងៀមមិនស្តី មិនឆ្លើយ អោយអូន បានស្បើយផុតពី ទុក្ខឱរ៉ា

៣» អូនស្រឡាញ់ តែបងមួយនាក់ ទោះជាមាន ឧបសគ្គយ៉ាងណា
បងនេះហើយ ដែលអូនប្រាថ្នា ប្រាថ្នា ស្នេហាលុះជីវិតក្ស័យ
(ភ្លេង)

បទៈ ស្រណោះផាត់ជាយ

ចំណងជើង៖ ស្រណោះផាត់ជាយ
ច្រៀងដោយ៖ “រស់ សេរីសុទ្ធា” (ស្រីច្រៀង)
ID: 3001 (ទាញយកបទភ្លេង)

១» ឱចន្ទ័អឺយ ចន្ទ័រះខ្ពស់ឆ្ងាយសន្លឹម ភក្ត្រ័ញញឹម អ្នកសើចចំអកអោយស្រី
ដែលជឿលង់ពាក្យផ្អែមល្ហែមប្រុសអប្រិយ ផ្តេកផ្តួលភក្តីព្រោះស្មានថាដូចប្រាថ្នា។

២» ឱទឹកភ្នែក សូមជួយរំលែកដួងចិត្ត សូមអាណិតដល់ចិត្តស្រីដែលគ្រាំគ្រា
កែវភ្នែកខ្ញុំមើលខ្លាឃើញថាជាលា សូមម្ចាស់វេរាផ្តន្ទាប្រុសព្រានចង្រៃ ។

R» ទ្រូងធ្លុះធ្លាយ ផាត់ជាយស្រីអភព្វ័ស្នេហ៍ រស់ខ្មាស់គេ រស់នៅនាំធ្ងន់ផែនដី
កម្មជាតិនេះ កម្មក្រាស់កម្មឥតប្រណី រស់ធ្វើអ្វី រស់នៅឥតន័យខ្លឹមសា ។

៣» ដួងចន្ទ័អឺយ ចន្ទ័រះបំភ្លឺចិត្តខ្ញុំ ដែលក្រៀមក្រំ រស់ចាំតែក្តីមរណា
នឹករឿងដើម គ្រាំចិត្តស្ទើរបែកឱរ៉ា លាហើយស្នេហា ស្មាលាលុះអវសាន្តជាតិ ។

ភ្លេង ច្រៀង R និង ៣ ម្តងទៀត

បទៈ បងខឹងស្រីមួយណា?

ចំណងជើង៖ បងខឹងស្រីមួយណា?
ច្រៀងដោយ៖ “…” (ស្រីច្រៀង)
ID: 3518 (ទាញយកបទភ្លេង)

បងខឹងស្រីមួយណា កុំស្មានទាំងអស់បង
ខុសហើយនួនល្អង ខុសតែម្តងចិត្តស្រីខុសគ្នាទេ

ស្រីខ្លះស្មោះនឹងស្នេហ៍ ស្រាប់តែក្បត់ស្នេហ៍មែន
ស្រីរាប់ម៉ឺនសែន គឺមិនមែនដូចគ្នាទេបង

មិនគួរទេបងចិត្តអូន បើស្នេហ៍ប្រុសស្ងួន គឺស្នេហ៍ហើយ
មិនក្បត់សោះឡើយ តែបង់ចិត្តហើយ បងអើយដូចបង់ចោល

បងជឿចិត្តអូនទៅ រូបខ្មៅតែចិត្តស បងមានឬក្រ ក៏មិនគិតៗតែចិត្តទេ

(ភ្លេង ហើយច្រៀងម្តងទៀត)

បទៈ ស្នេហ៍មួយម៉ឺនស្នេហ៍

ចំណងជើង៖ ស្នេហ៍មួយម៉ឺនស្នេហ៍
ច្រៀងដោយ៖ “រស សិរីសុទ្ធា” (ស្រីច្រៀង)
ID: 3502 (ទាញយកបទភ្លេង)

បងស្នេហ៍អូន តែមួយពាន់ដង អូនវិញស្នេហ៍បង ដល់មួយម៉ឺនស្នេហ៍
ពេលដែលបងឃ្លាតឆ្ងាយ ពេលដែលបងឃ្លាតឆ្ងាយ
ចិត្តស្រីនឹកឃើញ រឿងទាំងអស់

គ្មាននរណាស្គាល់តំលៃស្នេហ៍ ស្នេហ៍ដែលមានចិត្តសែនស្មោះ
ទឹកភ្នែកអូនហូរៗ មិនឈប់សោះស្រណោះតែថ្លៃ
ទុក្ខរីងរៃ ឥតពេលល្ហែទេថ្លៃ មានតែក្តីសោកសៅប៉ុណ្ណោះ
(ភ្លេង)
ស្នេហ៍មួយម៉ឺនស្នេហ៍របស់អូន ប្រុសស្ងួនបងល្អៗឥតខ្ចោះ
ធ្វើអោយអូនស្រណោះ ធ្វើអោយអូនស្រណោះ ស្នេហ៍ស្មោះចំពោះតែបងមួយ
គ្មាននរណាស្នេហ៍អូនបានទេ មានតែក្តីស្នេហ៍បងមួយ
មានតែទឹកភ្នែកកៀកកើយ ហូរគ្មានថ្ងៃណាធូស្បើយ
ឆ្លើយប្រាប់ទៅបង ថាអូនស្នេហ៍តែបង ស្នេហ៍តែបង ស្នេហ៍បងមួយម៉ឺនស្នេហ៍

តាមដាន

Get every new post delivered to your Inbox.