បណ្ណសារ សំរាប់ ចំណាត់ក្រុម ‘ម៉េង កែវពេជ្ជតា’

បទ៖ បាត់កូនកំលោះ

ចំណងជើង៖ បាត់កូនកំលោះ
ច្រៀងដោយ៖ “ម៉េង កែវពេជ្ជតា” (ស្រីច្រៀង)
ID: 3087 (ទាញយកបទភ្លេង)

១» ដូចដុំពពក រសាត់តាមខ្យល់ រឿងស្មានមិនដល់ ធ្វើអោយខ្ញុំខ្វល់ៗលុះមរណា
កូនកម្លោះបាត់ ក្នុងថ្ងៃរៀបការ រត់ចោលផ្កាស្លា មិនអនិច្ចាចិត្តកូនក្រមុំ

២» ភ្លេងការក្លាយជា ភ្លេងកម្មប្រហារ ញាតិមិត្តត្រៀបត្រា ចាស់ទុំមេបាឆ្ងល់នឹងរឿងខ្ញុំ
រឿងដែលត្រូវសើច ប្រែក្លាយជាយំ ម្តាយឪពុកខ្ញុំលាក់មុខ ទុក្ខធំខ្មាស់ញាតិប្រុសស្រី

៣» ខំរក្សាខ្លួន តាមក្បួនច្បាប់ខ្មែរ គោរពពាក្យម៉ែ ថែព្រហ្មចារីយ៍
ម៉ែលើកអោយគេ តាមប្រពៃណី ខ្ញុំឥតដឹងអី ស្មានថាគេស្នេហ៍

៤» បើមិនស្រឡាញ់ ម្តេចមិនវាចា ប្រាប់មុនថ្ងៃការ មិនពេញចិន្តានិងរូបខ្ញុំទេ
មេបាចាស់ទុំ ហួសចិត្តណាស់ដែរ កូនល្អស្តាប់ម៉ែហេតុអី ក៏ប្រែជួបរឿងសោកា

(ភ្លេង)

៥» នេះជារឿងពិត មិនប្រឌិតទេ សង្ឃឹមពុកម៉ែ រៀបចំវាសនា
មិនសួរចិត្តកូន ចាត់ចែងថ្ងៃការ មិនយល់ចិត្តគ្នា បង្ខំរៀបការ

៦» ខ្ញុំមិនខឹងទេ អោយគេទៅចុះ មាតាទាំងអស់អាណិត ស្រណោះគួរពិចារណា
កុំបង្ខំកូន អាងសិទ្ធិមាតា អាសូរបុត្រភ្ងាខ្មាស់គេ យ៉ាងណាជួបរឿងយ៉ាងនេះ

តាមដាន

Get every new post delivered to your Inbox.