បណ្ណសារ សំរាប់ ចំណាត់ក្រុម ‘មាស ហុកសេង’

បទ៖ លលកញីឈ្មោល

ចំណងជើង៖ លលកញីឈ្មោល
ច្រៀងដោយ៖ “មាស ហុកសេង” (ប្រុសច្រៀង)
ID: 3059 (ទាញយកបទភ្លេង)

១» លលកញីឈ្មោល វាបូលហៅគ្នា ព្រោះពេលសន្ធិយា ជិតចូលមកដល់
វិលរកទ្រនំ ធ្លាប់ទំសុខសល់ ផុតទុក្ខអំពល់ដែលផ្តល់ អោយយើងព្រាត់គ្នា

២» កម្មកាចអាស្រូវ រស់នៅពីថ្ងៃ ត្រូវព្រានចង្រៃ ដេញតាមប្រហារ
អោយយើងនិរាស ប្រាសព្រាត់ចោលគ្នា តែយើងសច្ចា ប្រាថ្នាសូមជួបគ្រប់ជាតិ

R» ព្រះអឺយ!មើលចុះ ព្រានមនុស្សព្រានសត្វ លួចគៃបំបាត់ ផ្លាស់ប្តូរគ្រប់ស្នៀត
បាញ់ញីទុកឈ្មោល អោយរស់ចង្អៀត ម្តេចមិនពិឃាត ទាំងគូទៅ..

៣» ស្រណោះស្រូវទុំ ច្រៀងសុំម្ចាស់ស្រែ ជំនោរដើមខែ រៀមបូលស្រែកហៅ
ធ្លាប់ស្តាប់សូរសៀង សំនៀងស្រីពៅ ពីថ្ងៃនេះទៅ ពៅអើយបងនៅពោះម៉ាយ

តាមដាន

Get every new post delivered to your Inbox.