បណ្ណសារ សំរាប់ ចំណាត់ក្រុម ‘ណយ វណ្ណនេត’

បទ៖ ឱស្នេហ៍មាសបង

ចំណងជើង៖ ឱស្នេហ៍មាសបង
ច្រៀងដោយ៖ “ណយ វណ្ណនេត” (ប្រុសច្រៀង)
ID: 3054 (ទាញយកបទភ្លេង)

១» ឱស្នេហ៍មាសបង ស្តាប់ភ្លេងបងច្រៀងបំពេ ជាតិនេះរៀមស្នេហ៍ ស្នេហ៍អូនទុកក្នុងហរទ័យ
ពេលបងញ៉ាំក៏ញ៉ាំមិនបាន ពេលគេងទុកព្រួយរាល់ថ្ងៃ ដឹងទេចរណៃ បងសូមស្នេហ៍ស្រីប្រាកដ

២» ស្រឡាញ់បងទៅ បងនឹងលើកទូលថ្នាក់ថ្នម បំពេបីបម ឆោមស្នេហ៍មិនអោយកង្វល្វ់
ពាក្យពិតបងពោល ពាក្យពិត ចិត្តស្នេហ៍តែឆោមនិមល លោកនេះលោកមុន ស្នេហ៍អូនលុះគ្រា ក្សិណក្ស័យ

R» បងនឹងថ្នាក់ថ្នម បីបមឆោមកែវនិមល រៀមស៊ូអត់ធន ទ្រាំទុក្ខលំបាករីងរៃ
គេថាផ្លូវថ្នល់ រថយន្តជាគូនិស្ស័យ ដួងចៃដួងចៃ បងក្ស័យតាមស្រីជានិច្ច

៣» ឱ!ស្នេហ៍មាសបង បើសិននួនល្អងព្រមប្រាណ ល្អណាស់កល្យាណ បើស្នេហ៍ប្រែជាទឹកមន្ត
ឱ្យបងក្ស័យក៏បងព្រមក្ស័យ មិនស្តាយជីវិតឡើយអូន ភ័ក្ត្រមូលដូចចន្ទ័ បងសូមរួមរក្ស័លុះក្ស័យ

តាមដាន

Get every new post delivered to your Inbox.