បទ៖ ស្លាប់នឹងអនុស្សាវរីយ៍
ចំណងជើង៖ ស្លាប់នឹងអនុស្សាវរីយ៍
ច្រៀងដោយ៖ “ស៊ីន ស៊ីសាមុត” (ប្រុសច្រៀង)
ID: 3637 (ទាញយកបទភ្លេង)
ទឹកក្តៅស្រីដាំ រង់ចាំបងងូត ភួយកន្សែងសូត្រ ផ្លាស់ងូតរាល់ថ្ងៃពេលខែរងាអឺយ
អង្រឹងទាំងគូ ហាលប្តូរនិងគ្នា រង់ចាំវាសនា ថ្ងៃមួយនោះណា រៀបការអូនបង ។
ឥឡូវអង្រឹងនៅឈឹងឈប់ស្ងៀម ម្ចាស់អ្នកក្អួតឈាម គេហាមអោយឈប់ទៅមកទាក់ទងអឺយ
បើមានម្ចាស់ថ្មីមកបីត្រកង នឹកឃើញអឺបងផង ដែលកំពុងឆ្លង សមុទ្រទឹកភ្នែក ។
ព្រាត់ហើយស្នេហ៍អឺយ ធ្លាប់កើយស្តាប់សៀង សំនៀងពីរោះ ដែលអូនធ្លាប់ស្មោះ បំពេរបងដេក
ថ្ងៃនេះថ្ងៃស្អែក សល់តែទឹកភ្នែក ដែលស្នេហាចែក ជាកេរ្តិ៍ជីវិត ។
ធូបបីសរសៃ ស្បថជាមួយគ្នា ក្នុងព្រះវិហារយកព្រះធ្វើជាសាក្សីដួងចិត្តអឺយ
ស្លាប់ចុះនឹងអនុស្សាវរីយ៍ពិត ស្លាប់ចុះអឺអស់ចិត្ត ផ្តិតយករូបស្រី បីតាមសង្ខារ ។


