បទ៖ ត្រជាក់ចិត្តម៉្លេះទេ
ចំណងជើង៖ ត្រជាក់ចិត្តម៉្លេះទេ
ច្រៀងដោយ៖ “…” (ប្រុសស្រីច្រៀង)
ID: 3667 (ទាញយកបទភ្លេង)
ប..ត្រជាក់ចិត្តម៉្លេះទេ ព្រោះតែស្នេហ៍បានដូចបំណង
ត្រជាក់ចិត្តព្រោះនួនល្អង អូនស្គាល់ច្បាស់ចិត្តបង
ថាបងត្រូវការយ៉ាងណា
ស..ត្រជាក់ចិត្តកន្លង ព្រោះតែបងចេះថ្នមស្នេហា
មិនអោយអូនព្រួយចិន្តា ទោះជាខឹងយ៉ាងណា
ក៏បងមេត្តាជានិច្ច
សប..រឿងស្នេហ៍យើងពីរនាក់ ចងចាំជាក់មិនភ្លេច
យើងធ្លាប់មើល សុរិយារៀបលិច
ស..អូនចាំជានិច្ច មិនភ្លេចទេណាបងណា
ប..សែនត្រជាក់ចិត្តក្រៃ នឹកស្រមៃដល់ថ្ងៃស្នេហា
ស.ប..ស្នេហ៍ស្មោះ លុះអស់សង្ខារ
មិនកែប្រែចិន្តា សាវ៉ាចោលស្នេហាឡើយ
(ភ្លេងហើយច្រៀងមួយចប់ទៀត)



ស្ងាត់យូរម្ល៉េះ? មានបទ “ស្រីស្រស់ក្មេង” រ៉េ?