បទ៖ បុប្ផាពង្រ
ចំណងជើង៖ បុប្ផាពង្រ
ច្រៀងដោយ៖ “ស៊ីន ស៊ីសាមុត” (ប្រុសច្រៀង)
ID: 3332 (ទាញយកបទភ្លេង)
១» ពង្រស្វាយជ្រំ ជំរុំបុប្ជា ក្លិនក្លែបផ្កាស្លា ស្រគៀលក្រពុំ
វាលដង្គៀបក្តាម ត្រដេវិចយំ ជំនួសរូបខ្ញុំ ជាអ្នកចំងាយ
២» ស្រុករលាប្អៀរ រងាចំបែង ព្រៃធំអនេក ភូមិគោកបន្ទាយ
ព្រះធាយកប់ស្រូវ ជាស្រុកខាងម្តាយ ភូមិអន្លង់ខ្នាយ បាយខុនចងដៃ
R» ខែរះបាំងភ្នំ ទ្រនំក្រាំងលាវ ភូមិគ្រោះជើងគ្រាវ ព្រះបាមេល័យ
ជ្រៃបាក់ស្វាយទង បងសូមតោងស្បៃ អូនកុំដោះដៃ បំភ្លេចរូបបង
៣» បុប្ជាពង្រ ស្តាប់ផ្គរដើមឆ្នាំ ពាក្យបងផ្តែផ្តាំ ទាវតូចទងវង
បើផ្កាបាក់ស្លឹក រៀមកាច់ទាំងទង សូមចិត្តញាតិផង កុំសើចនិន្ទា


