បទ៖ ស្លាប់នឹងអនុស្សាវរីយ៍
ចំណងជើង៖ ស្លាប់នឹងអនុស្សាវរីយ៍
ច្រៀងដោយ៖ ស៊ិន ស៊ីសាមុត
ID: 3637 (ទាញយកបទភ្លេង)
ទឹកក្តៅស្រីដាំ រង់ចាំបងងូត ភួយកន្សែងសូត្រ ផ្លាស់ងូតរាល់ថ្ងៃពេលខែរងាអឺយ
អង្រឹងទាំងគូ ហាលប្តូរនិងគ្នា រង់ចាំវាសនា ថ្ងៃមួយនោះណា រៀបការអូនបង ។
ឥឡូវអង្រឹងនៅឈឹងឈប់ស្ងៀម ម្ចាស់អ្នកក្អួតឈាម គេហាមអោយឈប់ទៅមកទាក់ទងអឺយ
បើមានម្ចាស់ថ្មីមកបីត្រកង នឹកឃើញអឺបងផង ដែលកំពុងឆ្លង សមុទ្រទឹកភ្នែក ។
ព្រាត់ហើយស្នេហ៍អឺយ ធ្លាប់កើយស្តាប់សៀង សំនៀងពីរោះ ដែលអូនធ្លាប់ស្មោះ បំពេរបងដេក
ថ្ងៃនេះថ្ងៃស្អែក សល់តែទឹកភ្នែក ដែលស្នេហាចែក ជាកេរ្តិ៍ជីវិត ។
ធូបបីសរសៃ ស្បថជាមួយគ្នា ក្នុងព្រះវិហារយកព្រះធ្វើជាសាក្សីដួងចិត្តអឺយ
ស្លាប់ចុះនឹងអនុស្សាវរីយ៍ពិត ស្លាប់ចុះអឺអស់ចិត្ត ផ្តិតយករូបស្រី បីតាមសង្ខារ ។
2 វិចារ មកទល់បច្ចុប្បន្ន
ទំលាក់ មួយចំលើយតប


សូមដាក់ចំណងជើងឲ្យត្រឹមត្រូវ ។ បទនេះមានចំណងជើងថា ស្លាប់នឹងអនុស្សាវរីយ៌ ៕
អរគុណ
អរគុណ Lydeth។ x_X អួយខ្មាស់គេខ្លាំងណាស់!!!!
បើ Lydeth ស្គាល់ចំណងជើងបទចំរៀងច្រើន សូមជួយប្រាប់ផង ពីព្រោះខ្ញុំមានតែអត្ថបទចំរៀង និងសាច់ភ្លេង ដូច្នេះហើយបទខ្លះពីបាករកចំណងជើងវាណាស់។ ណាមួយខ្ញុំមិនសូវស្គាល់ និងធ្លាប់ស្តាប់បទចំរៀងច្រើនផង។ សូមអរគុណទុកជាមុន បើចង់ជួយខ្ញុំនឹងផ្ញើបទភ្លេងទៅនិងអត្ថបទរបស់វាជា unicode។