បទ៖ ខ្ញុំខ្លាចហើយស្រីៗ

ចំណងជើង៖ ខ្ញុំខ្លាចហើយស្រីៗ
ច្រៀងដោយ៖ “ …” (ប្រុសច្រៀង)
ID: 3667 (ទាញយកបទភ្លេង)

បទៈ ខ្ញុំខ្លាចហើយស្រីៗ

១» លោកនេះប្រុសៗ បើគ្មានស្រីដូចផែនដីគ្មានថ្ងៃអញ្ចឹងដែរ
ស្នេហាស្នេហ៍ៗស្នេហ៍ ប្រុសៗតែងតែ ខូចចិត្តព្រោះស្រីៗ ដូចរូបខ្ញុំ

២» ពីដើមស្រវឹងស្នេហា ស្នេហាស្រវឹងមួយជីវិត ខូចពេលវេលាខូចដួងចិត្ត
ស្នេហាឧក្រិដ្ឋ បំផ្លាញ់ជីវិតមែន

៣» ខ្ញុំខ្លាចហើយស្រីៗ ស្រីអោយភ័យអោយរៀង ខ្ញុំស្រវឹងស្រា សប្បាយជាជាង
ស្រាដូចទឹកភ្លៀង មិនរៀងផឹករហូត បើផឹកស្រា

៤» ស្រវឹងតែមួយថ្ងៃ បើស្រវឹងស្រី គ្មានថ្ងៃណាស្វាងទេ
បើផឹកស្រាឈឺៗងាយកែ បើឈឺនឹងស្នេហ៍ ឈឺនេះកែមិនជាឡើយ

(ភ្លេង) ច្រៀងម្តងទៀត

បទ៖ ត្រជាក់ចិត្តម៉្លេះទេ

ចំណងជើង៖ ត្រជាក់ចិត្តម៉្លេះទេ
ច្រៀងដោយ៖ “ …” (ប្រុសស្រីច្រៀង)
ID: 3667 (ទាញយកបទភ្លេង)

ប..ត្រជាក់ចិត្តម៉្លេះទេ ព្រោះតែស្នេហ៍បានដូចបំណង
ត្រជាក់ចិត្តព្រោះនួនល្អង អូនស្គាល់ច្បាស់ចិត្តបង
ថាបងត្រូវការយ៉ាងណា
ស..ត្រជាក់ចិត្តកន្លង ព្រោះតែបងចេះថ្នមស្នេហា
មិនអោយអូនព្រួយចិន្តា ទោះជាខឹងយ៉ាងណា
ក៏បងមេត្តាជានិច្ច
សប..រឿងស្នេហ៍យើងពីរនាក់ ចងចាំជាក់មិនភ្លេច
យើងធ្លាប់មើល សុរិយារៀបលិច
ស..អូនចាំជានិច្ច មិនភ្លេចទេណាបងណា
ប..សែនត្រជាក់ចិត្តក្រៃ នឹកស្រមៃដល់ថ្ងៃស្នេហា
ស.ប..ស្នេហ៍ស្មោះ លុះអស់សង្ខារ
មិនកែប្រែចិន្តា សាវ៉ាចោលស្នេហាឡើយ

(ភ្លេងហើយច្រៀងមួយចប់ទៀត)

បទ៖ ពិសាខដើមឆ្នាំ

ចំណងជើង៖ ពិសាខដើមឆ្នាំ
ច្រៀងដោយ៖ “ …” (ប្រុសច្រៀង)
ID: 3636 (ទាញយកបទភ្លេង)

ហៃអឺ….អឺយ ហៃអឺ…..អឺយ
ពិសាខដើមឆ្នាំ ខ្មែរតែងចំណាំ ភ្ជួរស្រែចំការ ហៃអឺអឺយ
កសិករប្រុសស្រី គ្រប់អាត្មា
ប្រកបកិច្ចការ គ្មានខ្វល់ខ្វាយ ហៃអឺអឺយ
ប្រកបកិច្ចការ គ្មានខ្វល់ខ្វាយ
ស្រណោះរៀបភ្លឺ ឮតាវ៉ៅយំ អាអូតមាសមុំ ប្រគំដន្ត្រី អឺ.អឺយ
ផ្កាយព្រឹករះឆ្លង ផុតដងព្រឹកព្រៃ បងទឹមក្របីដឹកស្រី ទៅស្រែអឺ.អឺយ
ពន្លឺព្រិចៗចាំងពីដួងខែ ស្រអែមមាសស្នេហ៍ គេងលើភ្លៅបង ហៃអឺអឺយ
ស្រអែមមាសស្នេហ៍ គេងលើភ្លៅបងអឺយ
ស្រណោះផ្កាឈើ ក្រអូបម៉ត់ហ្មង កែវកាច់បាច់ក្រង ចងជារំយោលអឺ.អឺយ
ក្រឡាញ់កកោះ ផ្ការាជអង្កោល ស្តុកស្តោកណ្តោលរីកស្រស់ ប្រិមប្រិយអឺ.អឺយ
ស្រណោះវាលស្រែធំឥតបី ភ្លៀងធ្លាក់ថ្មីៗ ទឹកកាត់ថ្លាខ្ចង ហៃអឺអឺយ
ភ្លៀងធ្លាក់ថ្មីៗ ទឹកកាត់ថ្លាខ្ចងអឺយ
បងនាំអូនងូត សប្បាយកន្លង ក្បង់ទឹកលាងខ្នង ផ្សងកំព្រាត់ ហៃអឺអឺយ
អកុសលផលកម្ម មិនទៀងទាត់ តាមមកពង្រាត់ អោយព្រាត់បាន ហៃអីអឺយ
តាមមកពង្រាត់ អោយព្រាត់បានអឺយ
(ភ្លេង)
ហៃអឺ…អឺយ យាយតាមីងមា ជាទីរាប់អានអឺ..អឺយ ព្រមទាំងញាតិសណ្តាន
ឥឡូវឃ្លាតប្រាណ អណ្តែតមកឆ្ងាយ… ក្នុងទ្រូងអួលណែន គ្មានល្ហែល្ហើយ
ទុក្ខគ្មានស្រាណស្បើយ សែនស្មាញស្មុគ្រអឺ..អឺយ
ឥឡូវក្សេមក្សាន្ត ប្រាណអ្ហើយបានសុខ តែចិត្តអឺយនៅទុក្ខ
ជំងឺនឹកស្រុក គ្មានរសាយឡើយ អឺយ
ហៃអឺ…អឺយ ដើម្បីកំដរលោកយាយ លោកតា អឺ..អឺយ
សូមអោនសិរសាបន្ទន់កាយា ចូលច្រៀងចាប៉ី អឺ..អឺយ
បើបានច្រៀងឆ្គង យ៉ាងម្តេចម្តា សូមយាយសូមតា ត្រាប្រណីអឺ..អឺយ
សូមពរទាំងប្រាំ មានដល់តាយាយ អោយសុខអឺយសួរស្តី សេរីមង្គលតរៀងទៅអឺយ
ឱ!បងអឺយប្អូនអ្ហើយ ខ្ញុំសូមលាហើយ លាទាំងអាល័យ អឺ..អឺយ

បទ៖ ស្លាប់នឹងអនុស្សាវរីយ៍

ចំណងជើង៖ ស្លាប់នឹងអនុស្សាវរីយ៍
ច្រៀងដោយ៖ “ ស៊ីន ស៊ីសាមុត” (ប្រុសច្រៀង)
ID: 3637 (ទាញយកបទភ្លេង)

ទឹកក្តៅស្រីដាំ រង់ចាំបងងូត ភួយកន្សែងសូត្រ ផ្លាស់ងូតរាល់ថ្ងៃពេលខែរងាអឺយ
អង្រឹងទាំងគូ ហាលប្តូរនិងគ្នា រង់ចាំវាសនា ថ្ងៃមួយនោះណា រៀបការអូនបង ។

ឥឡូវអង្រឹងនៅឈឹងឈប់ស្ងៀម ម្ចាស់អ្នកក្អួតឈាម គេហាមអោយឈប់ទៅមកទាក់ទងអឺយ
បើមានម្ចាស់ថ្មីមកបីត្រកង នឹកឃើញអឺបងផង ដែលកំពុងឆ្លង សមុទ្រទឹកភ្នែក ។

ព្រាត់ហើយស្នេហ៍អឺយ ធ្លាប់កើយស្តាប់សៀង សំនៀងពីរោះ ដែលអូនធ្លាប់ស្មោះ បំពេរបងដេក
ថ្ងៃនេះថ្ងៃស្អែក សល់តែទឹកភ្នែក ដែលស្នេហាចែក ជាកេរ្តិ៍ជីវិត ។

ធូបបីសរសៃ ស្បថជាមួយគ្នា ក្នុងព្រះវិហារយកព្រះធ្វើជាសាក្សីដួងចិត្តអឺយ
ស្លាប់ចុះនឹងអនុស្សាវរីយ៍ពិត ស្លាប់ចុះអឺអស់ចិត្ត ផ្តិតយករូបស្រី បីតាមសង្ខារ ។

បទ៖ ប្រុសដែលខ្ញុំស្រឡាញ់

ចំណងជើង៖ ប្រុសដែលខ្ញុំស្រឡាញ់
ច្រៀងដោយ៖ “ …” (ស្រីច្រៀង)
ID: 3548 (ទាញយកបទភ្លេង)

តើនៅឯណាស្នេហ៍ខ្ញុំ ម៉េចក៏គេចមុខខ្ញុំ ខ្ញុំកំពុងតែមើលផ្លូវ
តើប្រុសនោះឈ្មោះអ្វីទៅ តើប្រុសមួយណាទៅ ដែលខ្ញុំត្រូវតែស្រឡាញ់

ប្រុសដែលខ្ញុំមិនព្រមរាំ គឺខ្ញុំឃើញរាល់យប់ ហើយយល់សប្តិឃើញរាល់ថ្ងៃ
ម្តេចក៏បងមិនព្រមស្តី ឬក៏បងខ្លាចស្រី បានជាថ្លៃមិនសាសង
តើនរណា តើនរណា តើប្រុសមួយណាដែលខ្ញុំស្នេហ៍

ប..ខ្ញុំខ្ញុំខ្ញុំ គឺខ្ញុំណាមាសមេ
ស..មិនមែនបងទេ មិនមែនបងទេ មិនមែនបងទេ មិនមែនទេមិនមែនទេ

ប្រុសដែលខ្ញុំលួចស្នេហា គឺអង្គុយឯកា មិនត្រូវការមើលស្រីៗ
ប្រុសដែលខ្ញុំលួចបេតី កំពុងញ៉ាំបារី ធ្វើជាហីមិនដឹងខ្លួន
ឬមួយក៏គេស្អប់ខ្ញុំ ឬក៏គេខ្ពើមខ្ញុំ ព្រោះតែខ្ញុំអ្នកចំរៀង
ឱ!បងអើយបងកុំភ័យ ថ្វីបើខ្ញុំអ្នកច្រៀង ខ្ញុំលក់តែសម្លេងទេ

(ភ្លេងហើយច្រៀងមួយចប់ទៀត)

បទ៖ អាល័យក្លិនខ្លួន

ចំណងជើង៖ អាល័យក្លិនខ្លួន
ច្រៀងដោយ៖ “ ស៊ីន ស៊ីសាមុត” (ប្រុសច្រៀង)
ID: 3256 (ទាញយកបទភ្លេង)

១» ស្គាល់តែក្លិនមិនបានខ្លួន ក្លិននឹមនួនអូនសុខដា ក្លិនអើយក្លិន
នៅឯណា រៀមប្រាថ្នាថានឹងបាន រួមប្រាណស្រស់ស្រី

២» អាសូរក្លិនមិនគួរឃ្លាត ក្លិនឯទៀតមិនដូចស្រី ក្លិនអើយមិនមានពីរបី
រៀមអាល័យក្ស័យឥឡូវ ព្រោះចង់បាន ប្រាណសុខដា

R» ឱ!ច្រមុះធ្លាប់ឈ្លក់នឹងថ្ពាល់ ធ្លាប់ថើបគ្មានសល់ត្រង់ណា
ក្លិនអើយធ្វើអោយ បងខ្លោចផ្សា តើថ្ងៃណារៀមនិងបាន ស្រង់ក្លិនម្ភងទៀត

៣» សាច់សម៉ត់ផ្នត់ទ្រលន់ ទន់អើយទន់គ្មានគគ្រាត តើថ្ងៃណា
បានជួបទៀត រូបអូនឃ្លាតៗចោលបង គ្មានអាណិតសោះ

ស្តាប់ចំរៀងនៅក្នុង WordPress

As I know from free hosting wordpress.com is unable to listen to music. But now I found it from box.net
You can listen or download to some of my songs from my blog.
Scroll down and you will see the bottom of the right panel, then enjoy your listening. :)

បទ៖ ស្នេហ៍វ័យក្មេង

ចំណងជើង៖ ស្នេហ៍វ័យក្មេង
ច្រៀងដោយ៖ “ …” (ស្រីច្រៀង)
ID: 3598 (ទាញយកបទភ្លេង)

ឡា ឡា យេ យេ យេ
ស្នេហា ក្នុងយុវវ័យប្រុសស្រី ក្មេងៗប្រយ័ត្ន ជួបក្តីវិបត្តិស្នេហា
នាំអោយចិន្តាផ្សារណ្តំ ជួបទុក្ខជួបកម្មរាប់ឆ្នាំខែ
ទុក្ខស្នេហ៍គ្មានល្ហែ គ្មានសម័យកាល ជីវិតប្រួលប្រែ
ខំរៀនស្មានថាយុវវ័យ គឺស្នេហ៍កម្ម សុខចិត្តចុះវិបត្តិស្នេហ៍
(ភ្លេង)
ឡា ឡា យេ យេ យេ
ស្នេហា ឋិតក្នុងយុវវ័យស្រស់ក្មេង ដែលនៅលង់ចិត្ត
ផ្តល់នៅគំនិតរីករាយ រវើរវាយឆ្ងាយចិត្រការ ភ្លេចគិតសិក្សាចិន្តានឹក
យប់ព្រឹក នៅនឹកនៅនឹកនៅនឹក ឃើញតែសេចក្តី
ស្នេហ៍ស្នេហា ស្នេហ៍វ័យក្មេង មិនមែនល្បែង លេងនឹងស្នេហ៍

(ភ្លេងហើយច្រៀងមួយចប់ទៀត)

បទ៖ ផ្កាលាក់សន្លឹក

ចំណងជើង៖ ផ្កាលាក់សន្លឹក
ច្រៀងដោយ៖ “ …” (ប្រុសច្រៀង)
ID: 3580 (ទាញយកបទភ្លេង)

សំបួរមាសអើយ ផ្កាលាក់សន្លឹក បងបួសហើយសឹក មកដណ្តឹងស្រី
សំបួរមាសអើយ ផ្កាលាក់សន្លឹក បងបួសហើយសឹក មកដណ្តឹងស្រី
អក្ខរាបងចា ដាក់ក្រោមក្តាកី កែវកុំយកប្តីមុនរដូវភ្ជុំ

អកកាច់សំបុក កុកលាស់រោមថ្មី ទំពាំងទួលដី ឬស្សីបែកគុម្ព
អកកាច់សំបុក កុកលាស់រោមថ្មី ទំពាំងទួលដី ឬស្សីបែកគុម្ព
ដាច់ខែ អាសុជកែវពេញក្រមុំ ផ្ការីកជួបជុំ ឃ្មុំក្រេបលំអង
(ភ្លេង)
ផ្កាដុះតាមផ្លូវ បងមិនត្រូវការ ចិត្តគួចប្រាថ្នា ផ្កាក្នុងរបង
ផ្កាដុះតាមផ្លូវ បងមិនត្រូវការ ចិត្តគួចប្រាថ្នា ផ្កាក្នុងរបង
ផ្កាមុំ គួរតែមានម្ចាស់គ្រប់គ្រង ក្រពំជាប់ទង

ចាំបងថ្នមបី ផ្កាដុះដីក្រុង ជាប់ជុងអន្ទាក់ ផ្កាអូនមានធ្នាក់
ទាក់ភ្នែកកវី ផ្កាដុះដីក្រុង ជាប់ជុងអន្ទាក់ ផ្កាអូនមានធ្នាក់
ទាក់ភ្នែកកវី ពេលបងឃើញផ្កា ដូចបានឃើញស្រី
សូមកែវប្រណី សំដីបងផង

បទ៖ ថែមលុយយកម៉ែ

ចំណងជើង៖ ថែមលុយយកម៉ែ
ច្រៀងដោយ៖ “ …” (ប្រុសស្រីច្រៀង)
ID: 3571 (ទាញយកបទភ្លេង)

ស..ពិបាកចិត្ត ពិបាកចិត្តណាស់ខ្ញុំ ទ្រូងរណ្តំ ក្តៅងំមិនបាត់ទេ
ចៃដន្យអី ឃើញសង្សារកូនឯង ឆ្កួតវង្វែង ទៅសុំស្នេហ៍សុំស្និទ្ធ
ពេលសុំស្នេហ៍ ក៏ឥតទាន់ដឹងថា ប្រុសសង្ហា ជាសង្សារកូនឯង
ស្រាប់តែកូន ស្រែកទ្រហោបែកផ្សែង ថាម៉ែឯង ម៉េចលួចសង្សារខ្ញុំ
សង្សារខ្ញុំម៉ែលួចសង្សារខ្ញុំ សង្សារខ្ញុំម៉ែលួចសង្សារខ្ញុំ
(ភ្លេង)
មិនគួរអី ខ្ញុំដូចជាខ្វាក់ភ្នែក ទៅជ្រៀតជ្រេក យកស្នេហ៍ពីកូនស្រី
ឥឡូវព្រួញស្នេហ៍ ដក់ជាប់ហឬទ័យ នឹងដោះដៃ ក៏ដោះពុំរួចឡើយ
រូបគេស្អាត មាយាទគេក៏ល្អ សាច់គេស ថ្ពាល់គេខួចទាំងពីរ
រៀងគេស្ទៀវ ស្ទង់ដូចសត្វឥន្ទ្រី ភ្នែកគេមី ពោរពេញដោយមន្តស្នេហ៍
មានមន្តស្នេហ៍ មែនមានមន្តស្នេហ៍ មានមន្តស្នេហ៍ មែនមានមន្តស្នេហ៍
(ភ្លេង)
ប..មិនអីទេ ម៉ែកុំព្រួយអោយសោះ ម៉ែកុំឈ្លោះ នាំបែកពីកូនស្រី
ទោះជាខ្ញុំ ស្រឡាញ់នាងហ្នឺងក្តី ក៏ខ្ញុំលៃ មិនអោយម៉ែខកចិត្ត
ចាំខ្ញុំថែមលុយ យកម៉ែម្នាក់ទៀត កុំចង្អៀតខ្ញុំសូមស្បែស្បថ
ខ្ញុំមិនថា អោយតែរួចពីមាត់ ខ្ញុំប្រាកដ ជាថែមលុយយកម៉ែ
ខ្ញុំថែមលុយ ថែមលុយយកម៉ែ ខ្ញុំថែមលុយ ថែមលុយយកម៉ែ
ខ្ញុំថែមលុយ ថែមលុយយកម៉ែ ខ្ញុំថែមលុយ ថែមលុយយកម៉ែ

តាមដាន

Get every new post delivered to your Inbox.